ព័ត៌មានជាតិ

ក្រៅពីម្ចាស់ស្នេហ៍​មិនអាចដោះអាវទ្រនាប់ដ៏ឆ្លាតវៃ​ បញ្ជាតាមរលកបេះដូង (Video Inside)

អាវទ្រនាប់ដ៏ឆ្លាតវៃ គឺជាប្រភេទ​អាវទ្រនាប់ ​ដែល​អាច​បើកបាន ​ប្រសិនបើស្ត្រីនោះ ​រួមរ័ក​​មេត្រី​ជាមួយនឹងដៃគូដែលខ្លួនចង់ ឬ​ជាស្នេហាពិត ​ ដោយផ្អែកទៅលើ​អត្រា​រលកកម្រិត​នៃបេះដូង ​។​
Smarr Bra
ដើម្បីអបអរ ខួប​គម្រប់ ១០ ឆ្នាំ ​របស់ខ្លួន ក្រុម​ហ៊ុនផលិតឈុតក្នុង Ravijour បាន​ធ្វើការអភិវឌ្ឈន៍​នូវ​អាវទ្រនាប់ថ្មី ឬ​អាវទ្រនាប់ឆ្លាតវៃ ដែល​អាច​ដោះបាន​ចំពោះ​មនុស្សដែលខ្លួនស្រលាញ់ និងពេញចិត្ត ដែល​ធ្វើ​ឲ្យ ​អ្នកគាំទ្រ​ផលិតផលក្រុមហ៊ុនមួយនេះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង​។​
ជាមួយនឹង​បច្ចេកវិទ្យាល្អឥតខ្ជោះ អាច​ជួយ​ឲ្យស្ត្រី ​​គេចផុត​ពីការ​បង្ខំរួមរ័ក ស្ទាប​អង្អែលសុដន់ ជាពិសេសបណ្តា​​ស្ត្រីដែលរកស៊ី និងបម្រើតាមក្លិប រាត្រី ឲ្យគេចផុតពី ដៃប្រុសព្រាន​ ក្នុងករណី​ដែលមិនចង់​។​

អាវទ្រនាប់ឆ្លាតវៃនេះដែរ អាច​ដោះវាបាន ដោយ​​វាពិនិត្យ ​ទៅលើ អត្រាបេះដូងនៃមនុស្ស ​រួច​ផ្ញើរព័ត៌មាន ​តាមរយៈប្លូធូស ​​​​របស់ស្មាតហ្វូន នោះវានឹងបើកចំហ​បន្តោង​កិបខាងមុខរបស់អាវទ្រនាប់ដោយស្វ័យប្រវត្តិ បើសិនជា​ក្នុងករណី ដែល​អ្នកមាន​អារម្មណ៍ត្រេកត្រអាលចង់រួមរ័ក ហើយវានឹងពន្លឺសូរសំឡេងថា ​”អ្នកគឺជាស្នេហាពិត​” ។​ តែទោះជាយ៉ាងណា​អាវទ្រនាប់ ឆ្លាតវៃនេះដែរ មិនទាន់ចេញលក់នៅលើទីផ្សារនោះទេ ។​ក៏ប៉ុន្តែ​លោកអ្នក​អាច​​មាន​ឱកាស​ឈ្នះ ក្លាយជា​ម្ចាស់អាវទ្រនាប់ឆ្លាតវៃនេះ ដោយការបញ្ជាទិញ ក្នុងតម្លៃ ៥០០០ ពាន់យ៉េន ជាមួយនឹងឈុតអាវក្នុងនេះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់