ព័ត៌មានជាតិ

ជនជាតិកូឡំប៊ីប្រើល្បិចចាក់កង់ឡានបន្លំលួចកាបូបលុយ

ភ្នំពេញ: ជនជាតិកូឡំប៊ីម្នាក់បានប្រើល្បិចចាក់កង់រថយន្តឲ្យធ្លាយរួចបន្លំយកកាបូបលុយពីម្ចាស់រថយន្ត ត្រូវបានកម្លាំងមូលដ្ឋានប៉ុស្តិ៍ស្រះចកដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្ដង។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា ជនជាតិកូឡំប៊ីដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ALONSO JOSE ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ CC1067858604 ជាភ្ញៀវទេសចរ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងមូលដ្ឋានប៉ុស្តិ៍ស្រះចកបញ្ជូនមកអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់បន្តតាមនីតិវិធីច្បាប់៕

មតិយោបល់