ព័ត៌មានជាតិ

ក្រុមហ៊ុន​ Facebook បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ថ្មី នៃសាជីវកម្ម​របស់ខ្លួន​ទៅជា Meta

​អាមេរិក៖ ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ផ្លាស់ប្ដូរ​ឈ្មោះ​សាជីវកម្ម​របស់ខ្លួន​ទៅជា Meta ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​ពាណិជ្ជ​នាម​ជាថ្មី​ដ៏​ធំ​។​ ​ក្រុមហ៊ុន​បាន​និយាយថា វា​នឹងមានការ​រួមបញ្ចូលកាន់តែ​ប្រសើរឡើងនូវ​អ្វីដែល​ខ្លួន​ធ្វើ ព្រោះ​វា​ពង្រីក​ការឈាន​ទៅដល់​ហួស​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅក្នុង​វិស័យ​ដូចជា​សកម្មភាព​ពិតៗ (VR)​។​

​ការផ្លាស់ប្តូរ​នេះ​មិន​អនុវត្ត​ចំពោះ​ឈ្មោះ​កម្មវិធី​ដាច់ដោយឡែក​មួយៗ​របស់ខ្លួន ដូចជា Facebook, Instagram និង Whatsapp ទេ មានតែ​ក្រុមហ៊ុនមេ​ប៉ុណ្ណោះ​ដែលជា​ម្ចាស់​គ្រប់គ្រង​បណ្ដាញ​ទាំងនេះ។ ​ការកែប្រែ​នេះ​ធ្វើឡើង​បន្ទាប់ពី​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ជា​បន្តបន្ទាប់ ​ទាក់ទង​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម Facebook ផ្អែកលើ​ឯកសារ​ដែល​បែកធ្លាយ​ដោយ​អតីត​បុគ្គលិក​ម្នាក់​។​ ​អ្នក​ទំលាយ​ព័ត៌មាន Frances Haugen បាន​ចោទប្រកាន់​ក្រុមហ៊ុន​ថា​បានគិត “​ប្រាក់ចំណេញ​ជាជាង​សុវត្ថិភាព​”។​ ​កាលពី​ឆ្នាំ២០១៥ ក្រុមហ៊ុន Google បានរៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​របស់ខ្លួន​ឡើងវិញ​ ដោយ​ដាក់ឈ្មោះ​ក្រុមហ៊ុនមេ​របស់ខ្លួន​ថា Alphabet ប៉ុន្តែ​ឈ្មោះ​នេះ​មិនបាន​ជាប់​នោះទេ​។​ ​ប្រធាន​ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg បានប្រកាស​ឈ្មោះ​ថ្មី​នេះ ខណៈដែល​លោក​បានបង្ហាញ​ពី​ផែនការ​បង្កើតប្រព័ន្ធ​ដ៏​ទំនើប​ឲ្យ​ដើរ​ទាន់​បច្ចេកវិទ្យា “metaverse” ជា​ពិភព​អន​ឡាញ​ដែល​មនុស្ស​អាច​លេង​ហ្គេម ធ្វើការ និង​ទំនាក់ទំនង​ក្នុង​បរិយា​កាស​ពី​ចម្ងាយ​ដែល​ប្រៀបបាន​នឹង​រូបភាព​​ពិត​ជាក់ស្ដែង ដែលជា​រឿយៗ​ប្រើ​កាស VR។​

​លោក Zuckerberg បាន​ហៅ​ប្រព័ន្ធ​បច្ចេកវិទ្យា metaverse ថា​ជា​បរិស្ថាន​ធ្វើ​ទំនាក់ទំនង​ពី​ទីកន្លែងដាច់ដោយឡែក​គ្នា ដែល​លោកអ្នក​អាច​ចូលទៅ​ខាងក្នុង​ប្រព័ន្ធ​ជំនួស​ឲ្យ​ការ​សម្លឹងមើល​តែ​នៅ​អេក្រង់​ទូរស័ព្ទ​។​ ​សំខាន់វា​ជា​ពិភព​នៃ​សហគមន៍​ទំនាក់ទំនង​តាម​វីដេអូ ដែល​ជាប់ទាក់ទង​គ្នា​គ្មាន​ទីបញ្ចប់ ដែល​មនុស្ស​អាច​ជួប​ជជែក​គ្នា​លេង ធ្វើការ និង​លេង​ហ្គេម​កម្សាន្តដោយ​ប្រើ​កាស virtual reality headsets វ៉ែនតា​វៃឆ្លាត​ដែល​ប្រៀបបាន​នឹង​ការចូល​ទៅដល់​សកម្មភាព​ពិតៗ កម្មវិធី ​apps​ ស្មា​ត​ហ្វូ​ន ឬ​ឧបករណ៍​ផ្សេងទៀត​៕

មតិយោបល់