ត្បូងឃ្មុំៈ ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ របស់កងកម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកពញាក្រែក ជនសង្ស័យឈ្មោះ ងួន វណ្ណសាក់ និងប្រពន្ធឈ្មោះ ធី ចាន់ធូ បានឆ្លើយសារភាព ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ករណីរក្សាទុក ជួញដូរសារធាតុញៀន បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ វ៉ាត វ៉ាង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានសុំគោលការណ៍ពី លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការ សម្របសម្រួល ពីលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី ។ លុះនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង២៥នាទី កម្លាំងបានឈានទៅធ្វើការចាប់បានមុខសញ្ញាសង្ស័យចំនួន ៣នាក់ទៀត នៅក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ៖
១/ឈ្មោះ វ៉ាត វ៉ាង ភេទប្រុស អាយុ ២២ឆ្នាំ។
២/ឈ្មោះ ហេង បូ រី ភេទប្រុស អាយុ ៣០ឆ្នាំ។
៣/ឈ្មោះ ដេត តាំ អាយុ ១៤ឆ្នាំ និងបានធ្វើការឆែកឆេ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ និងសម្ភារៈវេចខ្ចប់មួយចំនួន ហើយឈ្មោះ វ៉ាត វ៉ាង បានឆ្លើយ សារភាពថា ថ្នាំញៀន ទាំងនោះ ខ្លួនបានទិញពី ឈ្មោះ មួន ចក់ ហៅនី ជាតិខ្មែរ អាយុ ៤១ឆ្នាំ រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ពេលទទួលបានចម្លើយ កម្លាំងជំនាញ បានសុំគោលការបន្តទៅធ្វើការចាប់ខ្លួន ឈ្មោះ មួន ចក់ លុះនៅ ថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង ២និង១០នាទី កម្លាំង សមត្ថកិច្ចជំនាញស្រុកពញាក្រែក បានធ្វើការសហការជាមួយ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការចាប់ខ្លួនមុខសញ្ញា ៤នាក់ទៀត៖
១/ឈ្មោះ មួន ចក់ ហៅនី ភេទប្រុស អាយុ ៤១ឆ្នាំ (មេក្លោង) ។
២/ជិន សុភ័ក្រ្ត ហៅម៉ាប់ ។
៣/រឿន រ៉ូ ភេទប្រុស អាយុ ២៣ឆ្នាំ និងទី៤ ឈ្មោះ មួន មាំ ភេទប្រុស អាយុ ១៧ឆ្នាំ នៅចំណុចចំណុច រោងចិញ្ចឹមមាន់ ក្រោយផ្ទះ របស់ឈ្មោះ ជិន ចាន់ណា ភេទស្រី អាយុ៣២ ឆ្នាំ ស្ថិតនៅភូមិ ឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ហើយសមត្ថកិច្ចបានធ្វើការឆែកឆេរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀចំនួន ០៨កញ្ចប់ធំ និង ជញ្ចីងអេឡិចត្រូនិចសំរាប់ថ្លឹងចំនួន ០១គ្រឿង ដែលឈ្មោះ មួន ចក់ លាក់ទុកក្នុងរោងចិញ្ចឹមមាន់ ។
កិច្ចប្រតិបត្តិការចប់កម្លាំងជំនាញ បាននាំខ្លួនអ្នកទាំង ៤នាក់ ដើម្បីយកមកធ្វើការសាកសួរ ចងក្រងសំណុំរឿងតាមនីតិវិធី ៕


មតិយោបល់