ព័ត៌មានជាតិ

អង់គ្លេសប្រកាសដាក់ទណ្ឌកម្មបន្ថែម លើរបបយោធាមីយ៉ាន់ម៉ា

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយលើប្រទេសមីយ៉ាន់ម៉ា ដោយមានគោលដៅលើក្រុមហ៊ុន ដ៏សំខាន់មួយ ដែលជាប្រភពផ្គង់ផ្គង់អាវុធ និងហិរញ្ញវត្ថុដល់របបយោធាមីយ៉ាន់ម៉ា។

ទណ្ឌកម្មខាងលើគឺមានគោលដៅបង្កទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនសម្ព័ន្ធមីយ៉ាន់ម៉ា Htoo Group of Companies និងស្ថាបនិកក្រុមហ៊ុនមួយនេះគឺលោក Tay Za ដែលត្រូវបានទីក្រុងឡុងដ៍ជឿជាក់ថាមានជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញអាវុធឱ្យរបបយោធាមីយ៉ាន់ម៉ា ព្រមទាំងផ្ដល់ហិរញ្ញវត្ថុក្នុងប្រតិបត្តិការបោសសម្អាត ជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាងកាលពីឆ្នាំ២០១៧។

បើតាមក្រសួងការបរទេសអង់គ្លេស ទីក្រុងឡុងដ៍នឹងបន្តធ្វើការជាមួយប្រទេសដៃគូ ដើម្បីរឹតត្បិតលំហូហិរញ្ញវត្ថុនៃរបបយោធាមីយ៉ាន់ម៉ាកុំឱ្យរបប នេះយកទៅទិញអាវុធមកសម្លាប់ប្រជាជនស្លូតត្រង់ ហើយអ្នកដែលគាំទ្ររបបមួយនេះក៏នឹងមិនរួចនោះដែរ៕

ប្រភព៖ Reuters

មតិយោបល់