ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលកាលពី ពេលថ្មី របស់ប្រទេសអ៊ីស្រាអែល បានកំណត់គោលដៅនៅទីក្រុង ដាម៉ាស នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍។
ប្រព័ន្ធការពារដែនអាកាសប្រទេសស៊ីរី បានរាំងស្ទាក់មីស៊ីល នៅតំបន់ ជនបទភាគនិរតីទីក្រុងដាម៉ាស ខណៈដែលសំឡេង នៃ ការស្ទាក់ចាប់ត្រូវបានលាន់ឮយ៉ាងច្បាស់នៅក្នុងរដ្ឋធានី។
ព័ត៌មាន SANA បានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា ការវាយប្រហារដោយអ៊ីស្រាអែល ត្រូវបានធ្វើឡើងខាងក្នុងដែនអាកាសប្រទេសលីបង់ ហើយប្រព័ន្ធការពារអាកាស បានស្ទាក់ចាប់បានមីស៊ីលភាគច្រើន។ ទន្ទឹមនឹងនេះដែរ អង្គការឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សប្រទេសស៊ីរី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅលើទីតាំង យោធានៅក្នុងទីក្រុងដាម៉ាស។
មតិយោបល់