បាត់ដំបងៈ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នេះអនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នូវ ក្រុមជនបង្កហិង្សាដោយអាវុធ ចំនួន០២ក្រុម ដែលមានមនុស្សរហូតចំនួន ១៣នាក់ និងវត្ថុតាងមានកាំបិត ចំនួន០៣ ដើមនិងម៉ូតូចំនួន០៦គ្រឿង មកជាមួយផង។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង១០នាទី នៅចំណុចវាលស្រែ១០០ ក្នុងភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបា ត់ដំ បង ក្រុមយុវជនបង្កអនាធិបតេយ្យចំនួន០២ក្រុម បានប្រើប្រាស់កាំបិត ដេញកាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន បន្ទាប់ពីពួកគេបានប៉ះពារពាក្យសំដីគ្នាតែបន្តិចចន្តួចតែប៉ុណ្ណោះ ។
ទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាល បានចាត់វិធានការបង្រ្កាបឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមដែលក្នុងនោះគឺ៖
-ក្រុមទី០១៖
១-ឈ្មោះ យុន សឹងយ៉ាន់ណាភេទប្រុសនៅភូមិ បវេល១ ឃុំបវេល ស្រុកបវេល។
២-ឈ្មោះ វ៉ុន ចានរ័ត្ន ភេទប្រុស នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល។
៣-ឈ្មោះ មាស សំណាង (ម៉ាក) ភេទប្រុស នៅ ភូមិបវេល១ ឃុំបវេល។
៤-ឈ្មោះ រស់ គឹមហាន់ ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៥-ឈ្មោះ លី ប៊ុនទី ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៦-ឈ្មោះ ហ៊ីង មួន ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៧-ឈ្មោះ រឿន ចាន់តារ៉ា ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៨-ឈ្មោះ កឿន ប៊ុនហេង ភេទប្រុស នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
៩-ឈ្មោះ ខ្លឹង សីហា ភេទប្រុស នៅស្រុកថ្មគោល។
១០-ឈ្មោះ ធី បញ្ញា ភេទប្រុស នៅស្រុកកំរៀង។
១១-ឈ្មោះ រឿន ចាន់គោរព ភេទប្រុស នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
-ក្រុមទី០២៖
១-ឈ្មោះ លិញ តុលា ភេទប្រុស នៅភូមិទំនប់ទឹក ឃុំបវេល ។
២-ឈ្មោះ វណ្ណះ ចាន់ន្នី ភេទប្រុស នៅភូមិទំនប់ទឹក ឃុំបវេល ។
ក្នុងចំណោមមនុស្សចំនួន ១៣នាក់នេះ នៅមានបក្ខពួកគេចំនួន០២នាក់ទៀត បានគេចខ្លួនផុត មុនពេលសមត្ថកិច្ចទៅដល់ កន្លែងកើតហេតុប៉ុន្តែសមត្ថកិច្ចបាន ស្គាល់អត្តសញ្ញាណគាត់រួចហើយ ៕
មតិយោបល់