សៀមរាបៈ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះមានករណីជនជាតិជប៉ុននាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល់១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
មន្រ្តីនគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនជាតិជប៉ុនដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យខាងលើនេះមានឈ្មោះ KAI TOSHIKI ភេទប្រុស អាយុ៥៨ឆ្នាំ មានដើមកំណើតជាជនជាតិខ្មែរ សញ្ជាតិជប៉ុន មុខរបរចូលនិវត្តន៍ កាន់លិខិតឆ្លងដែនលេខ TH3014071 ។
បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យសមត្ថកិច្ចនគរបាលយើងដឹងថា មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់នោះ ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយដូចជា លើសឈាមរាំរ៉ៃ, រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ហើយបានចូលទៅសម្រាកព្យាបាលជំងឺកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល លុះដល់វេលាម៉ោង២និង១៥នាទីចូលថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៦ បានដាច់ខ្យល់ស្លាប់។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានតម្កល់ទុក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
មតិយោបល់