ព័ត៌មានជាតិ

រថយន្តកាមារីមួយគ្រឿង បើកជ្រុលទៅបុកបង្គោលខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តកាមរី គូទស្វិតមួយគ្រឿង បើកជ្រុលទៅបុកបង្គោលខឿនចិញ្ចើមផ្លូវ ខូចខាតទៅមុខលែនរួច ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០២និង ៣០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២១ ចំណុចក្បែរស្ថានទូតអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តកាមារី បង្ក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B 6819 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានបើកតាម បណ្ដោយផ្លូវ ៦១ ក្នុងទិសដៅពីត្បូងទីជើង លុះមកដល់ចំណុចកើតហេតុ មិនយ៉ាងម៉េចបានរេមកស្តាំងដៃ ក៏បណ្តាលឱ្យជ្រុលទៅបុករបាខឿនចិញ្ចើមផ្លូ វឱ្យរងការខូចខាតទាំងរបា និងរថយន្តដាច់កាឡេទៅមុខលែងរួច ។

ក្រោយពីកើតហេតុ ភ្លាមៗ ជនបើករថយន្តបង្កបានជិះម៉ូតូកង់បីចេញពីកន្លែងកើតហេតុ រួចសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីចាត់ការបន្ត ៕

មតិយោបល់