សៀមរាបៈ យោងតាមតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យថា នាវេលាម៉ោងប្រហែល៨នឹង៣៥នាទីព្រឹក ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំក្រុង/ខេត្ត សៀមរាបជនបរទេសម្នាក់បានស្លាប់។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថាសាកសពឈ្មោះ TAN THIAM HOCK ភេទ ប្រុស កើតថ្ងៃទី ៣០-០៤-១៩៥៧ ជនជាតិ សឹង្ហបូរី កាន់លិខិតឆ្លងដែនលេខ E៥២២០៨៦៩D ជាភ្ញៀវទេសចរណ៍ បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់ លេខ ៣១០ ប៊ូទិកអរិយអង្គររ៉េស៊ីដិន ភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុង/ខេត្ត សៀមរាប។
ផ្អែកតាមការ សន្និដ្ឋាន របស់ សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ដាច់សសៃឈាមខួរក្បាល។
ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានកំពុងរៀបចំបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕
មតិយោបល់