ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីមបុកជាមួយម៉ូតូរ៉ឺម៉ក បណ្តាលឲ្យមនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ស្រាល

កណ្តាល: នៅថ្ងៃអាទិត្យ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិង ម៉ូតូរ៉ឺម៉កបុកគ្នា បណ្តាលឲ្យ រងរបួសបាក់ជើងម្នាក់ និងរបួសស្រាល០២នាក់ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ភូមិខ្សុំ ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ០១គ្រឿង ម៉ាក់HONDA DREAM 125 ពណ៌ខ្មៅ ផ្លាកលេខបន្ទាយមានជ័យ 1Q-9910 បើកបរដោយឈ្មោះ សួស រាជ ភេទប្រុស អាយុ ១៧ឆ្នាំ នៅឃុំកំពង់ត្របែក ស្រុកព្រះស្តេច ខេត្តព្រៃវែង ឈ្មោះ វ៉េង ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ (ជិះពីក្រោយ) ត្រូវជាម្តាយបើកបរមានទិសដៅភ្នំពេញ អ្នកលឿង ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយនឹងម៉ូតូរ៉ឺម៉ក គ្មានផ្លាកលេខឆ្លងថ្នល់ ពីកើតទៅលិចបើកបរដោយឈ្មោះ ចឹក ខុន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ភេទស្រី របួសស្រាល០២នាក់ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

ចំណែកម៉ូតូ០១គ្រឿងនឹងម៉ូតូរ៉ឺម៉ក ត្រូវបានកម្លាំងជំនាញចរាចរណ៍ សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងយកទៅរក្សាទុក ជាភស្តុតាងនៅផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ តាមនីតិវិធី ៕

មតិយោបល់