ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ជាអ្នកបើកបរត្រាក់ទ័រភ្ជួរដីបានរងរបួសធ្ងន់ ដោយសារកិនចំមីនតោនបណ្តាលឲ្យផ្ទុះ នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ។
ជនរងគ្រោះមានឈ្មោះ ប៊ន ខ្លឹម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ត្រាក់ទ័រ របួសធ្ងន់) ស៊ីឈ្នួលភ្ជួរដីឲ្យឈ្មោះ រ៉េ ភេទប្រុស អាយុប្រហែល៤៨ឆ្នាំ មុខរបរពេទ្យ នៅភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះពិនិត្យកន្លែងកើតហេតុ ពិតជាគ្រាប់មីនបន្សល់ទុកពីសម័យសង្គ្រាមពិតប្រាកដមែន ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕
មតិយោបល់