ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ចូលលួចនៅការ៉ាស់សាំងតេលាមួយកន្លែង ត្រូវអ្នកយាមចាក់មួយកាំបិតបណ្តាលឲ្យដាច់ខ្យល់ស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៤ និង២៩ នាទីទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ នៅការ៉ាស់សាំងតេលាមួយកន្លែង ប៉ុន្តែត្រូវបានអ៊ំប្រុសម្នាក់ ដេកយាម ភ្ញាក់ដឹងខ្លួនទាន់ ក៏ត្រូវចោរចាក់ចំនួនមួយកាំបិតចំបំពង់ករបួសធ្ងន់ ក៏ប្រតាយប្រតប់ដេញគ្នាទៅដល់មុខហាងកាហ្វេមួយកន្លែង ក៏អ៊ំដែលជាជនរងគ្រោះ បានចាក់ត្រូវខ្នងជនសង្ស័យត្រូវមួយកាំបិតវិញចំសួត បណ្តាលរងរបួសធ្ងន់ ជនសង្ស័យក៏ដាច់ខ្យល់ស្លាប់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ និងពិនិត្យធ្វើកោសល្យវិច្ច័យសាកសព តាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់