ភ្នំពេញៈ កាលពីថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៣ម៉៣០នាទីទៀបភ្លឺ មានករណីឆ្កឹះយកស្លាកលេខរថយន្តចំនួន០២បន្ទះ នៅចំណុចចំហៀងខាងមុខផ្សារ WB Arena ផ្លូវជាតិលេខ២ ក្រុម ១៧ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឆាយ ប៉ុក ហៅ ប៉ុក ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៥៦៦ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ វង្ស តុលា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៥A ផ្លូវ២៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនវើលប្រ៊ីតផ្នែករដ្ឋបាល (តំណាងឲ្យក្រុមហ៊ុនវើលប្រ៊ីត) ។
វត្ថុតាងចាប់យក៖
-ទុលឡឺវីសចំនួន ០១ដើម
-សោទីបអក្សរLលេខ៨ចំនួន ០១ ដើម
-ក្បាលសម្រាប់ដាក់លើកំប៉ុងបាញ់ហ្គាសចំនួន ០១ (របស់ជនសង្ស័យ) និងភស្តុតាងចាប់យក ស្លាកលេខរថយន្ត ភ្នំពេញ ៣D-២៣៥៦ ចំនួន ០២ បន្ទះ (របស់ជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់