ព័ត៌មានជាតិ

អ៉ីស្រាអែល នឹងបោះឆ្នោតរំលាយសភា បើកផ្លូវរៀបចំការបោះឆ្នោតសកល

(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) និងរដ្ឋមន្ត្រីការបរទេស លោក យ៊ែរ ឡាភីត (Yair Lapid) បានឯកភាពគ្នាក្នុង ការរំលាយសភាចោល ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយកំលុងរយៈពេលអន្តរកាលនេះ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអ៉ីស្រាអែលម្នាក់ បានឱ្យដឹងទៀតថាការបោះឆ្នោតរំលាយសភាខាងលើនឹងត្រូវធ្វើឡើង នៅសប្ដាហ៍ក្រោយ។ ការសម្រេចចិត្តរៀបចំការបោះឆ្នោតរំលាយសភានេះទៀតសោត កើតមានឡើងបន្ទាប់ពីលោក ប៊េនណេត មិនអាចគ្រប់គ្រងសម្ពាធលើរដ្ឋាភិបាលចម្រុះ ដ៏ផុយស្រួយរបស់លោក ហើយនៅក្រោយការបោះឆ្នោតរំលាយសភាដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន រហូតដល់មានការបោះឆ្នោតសកលសាជាថ្មី និងជាលើកទី៥ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។

លោក ប៊េនណេត និងលោក ឡាភីត កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្រោយជាប់គាំងនយោបាយជាង ២ឆ្នាំ ដើម្បីបិទបញ្ចប់ការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)៕

ប្រភព៖ Reuters

Israeli members of parliament stand during the swearing-in ceremony at the Knesset in Jerusalem on October 3, 2019. – Israel’s parliament was sworn in today without a new government formed as a deadlocked general election left Netanyahu scrambling to find a path to extend his long tenure in power. (Photo by MENAHEM KAHANA / AFP) (Photo by MENAHEM KAHANA/AFP via Getty Images)
Israeli Prime Minister Naftali Bennett and Israeli Foreign Minister Yair Lapid at a cabinet meeting at the Prime Minister’s Office in Jerusalem on May 15, 2022. Photo by Yonatan Sindel/Flash90 *** Local Caption *** ישיבת ממשלה
ראש הממשלה נפתלי בנט
פגישה
קבינט
שולחן
שרים
יאיר לפיד
שר החוץ

មតិយោបល់