អបអរសាទរ! កែវ ពេជ្រ ពិសី ពពោះជិតគ្រប់ខែ ក្រោយភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរនៅកាណាដា

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ហើយថា តារា សម្តែងស្រីស្រស់សោភា កែវ ពេជ្រ ពិសី បាន ភ្ជាប់ពាក្យ ជាមួយ បុរសអនិកជនខ្មែរកាណាដាកាលពីពេលកន្លងទៅ តែយ៉ាណាពេល នេះ អ្នកនាងមាន ផ្ទៃពោះ ចូល ៨ ខែ ជាងហើយ ។ នេះត្រូវបានគេដឹងថា ជាការពពោះកូនលើកដំបូងរបស់នាង ហើយនេះក៏ជាដំណឹងដ៏រីករាយសម្រាប់គ្រួសារទាំងសងខាងផងដែរ។

តាមប្រភពមួយត្រូវបានគេទម្លាយ អោយដឹងថា ដំបូងឡើយ អ្នកនាង កែវ ពេជ្រ ពិសី បាន រៀប គម្រោង រៀប ការ តាំងពី អំឡុង ខែឧសភា ឆ្នាំ ២០២០ មក ម្ល៉េះ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារតែបញ្ហានៃជំងឺកូវីដ១៩។

ដោយឡែក ក្នុងកំឡុងពពោះពេលនេះ តារាសម្តែងស្រី កែវ ពេជ្រពិសី កំពុងមើលថែខ្លួន ព្រោះជាដំណក់ឈាមដែលរំលេចចេញពីស្នេហាពិតប្រាកដ។ តារាសម្តែងស្រីរូបនេះ កាន់តែមានក្តីសុខលែងឯកា ក្រោយ ពេល ជួប ស្នេហា លើក ទី ២ ប៉ះ ចំ មនុស្ស ដែល ស្រឡាញ់ យើង និង យល់ចិត្ត គ្រប់យ៉ាង ។

គួរជម្រាបថា អ្នកនាង កែវ ពេជ្រ ពិសី បាន ភ្ជាប់ពាក្យ ជាមួយ អាណិកជន ខ្មែរ មក ពី កា ណា ដា ឈ្មោះ លោក ពៅ សម្បត្តិ បានជិត ១ ឆ្នាំ កន្លះ ហើយពេល នេះ នាង ទទួល បាន កាដូ ពិសេស ក្នុង ជីវិត ដែល ពុំអាច កាត់ថ្លៃ បាន នោះ គឺ កូនប្រុស ដែល នាង គ្រោង នឹង សម្រាល នៅ ចុងខែ កញ្ញា ឆ្នាំ ២០២១ ខាង មុខ នេះ ហើយ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *