ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ២ក្រុមមានចំនួន១០នាក់ ករណីហិង្សាបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់

បាត់ដំបង: ដោយអនុវត្តន៍ តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨ និង ៣០នាទី នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការចុះប្រតិបត្តិការ បង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ០១ករណី និងបាន ធ្វើការនាំខ្លួនជនសង្ស័យ០២ ក្រុមមានចំនួន១០នាក់ មកកាន់ស្នងការដ្ឋាន ។

១-ឈ្មោះ ថាវ វុត្ថា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិព្រែកតាតន់ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សែម វិរ: ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ មាស គ្រឹស្នា ហៅបារាំង ភេទប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅ ភូមិ រំចេក៤ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ វី ចិន្តា ហៅខ្មៅ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិត្រាង ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៥-ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៦-ឈ្មោះ លី ថុនា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ គោកក្តួច ឃុំ តាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៧-ឈ្មោះ សុក ប៊ុនទិត្យ ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៨-ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៩-ឈ្មោះ សឺន សិទ្ធិស័ក ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០-ឈ្មោះ វ៉ាន់ ហុកហេង ហៅស្រួច ភេទប្រុស អាយុ១៦ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២និង៤០នាទី នៅចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង០២ ក្រុមខាងលើ បានធ្វើសកម្មភាព ប្រើប្រាស់កាំបិតដំបង និងដុំថ្មកាប់វាយ និងគប់ ទៅលើជនរងគ្រោះឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង បណ្តាលឲ្យស្លាប់នៅពេលដែលបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

វត្ថុតាងដកហូតរួមមាន៖ -ដំបងដែកមានរាងបួនជ្រុង ប្រវែង ៧០សង់ទីម៉ែត្រ ០១ ដើម ។ -កាំបិតដែក មានដងឈើ ប្រវែង ៩០ សង់ទីម៉ែត្រ ០១ ដើម ។ -ម៉ូតូម៉ាកហុងដា វេវ ពណ៌ស គ្មាន ស្លាកលេខ ចំនួន០១ គ្រឿង ។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់