ភ្នំពេញៈ នារីម្នាក់បានបើករថយន្តទាំងសភាពស្រវឹង រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវទាំងកម្រោល បណ្ដាលឲ្យបាក់អស់ក្បាលនាគអស់ចំនួនពីរកង់ រួចខ្ទាតក្បាលនាគនោះ ទៅប៉ះជាមួយនឹង រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ។ គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខក្រសួងការងារ ដែលមានទីតាំងស្ថិតតាមបណ្ដោយមហាវិថី សហពន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញនារីខាងលើ ដែលមិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណ បានបើករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-6662 ក្នុងទិសដៅពីកើតទៅលិច បើករថយន្តតែម្នាក់ឯងក្នុងលឿនយ៉ាងលឿននិង ស្ថិតក្នុងស្ថានភាពស្រវឹងធ្វើំណើរតាមផ្លូវសហពន្ធរុស្សី លុះបានមកដល់ចំនុចកើតហេតុស្រាប់តែរថយន្តបង្ករបានរេចង្កូតរថយន្តជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវទាំងកម្រោល បណ្ដាលឲ្យក្បាលនាគថ្មទាំងនោះបាក់អស់ចំនួនពីរកង់ បន្ទាប់មកក្បាលនាគដែលរងការខូចខាតនោះបានប៉ើងទៅផ្នែកខាងឆ្វេង បណ្ដាលឲ្យទៅប៉ះចំរថយន្តមួយគ្រឿងផ្សេងទៀត ដែលកំពុងបើកបរមកពីទិសខាងលិច បណ្ដាលឲ្យរថយន្តរងគ្រោះនោះខូចខាតបែកកង់មុខខាងឆ្វេងទៅមុខលែងរួច ។ ខណៈពេលនោះនារីដែលជាអ្នកបើករថយន្តបង្ករបានព្យាយាមបើករយែរថយន្តរបស់ខ្លួនថយក្រោយ ក្នុងបំណងបើករត់គេច ប៉ុន្តែតែដោយសាររថយន្តរងការខូចខាតធ្ងន់ធ្ងរគឺបែកធុងទឹក និងបែកកង់មុខខាងឆ្វេង ទើបមិនអាចបើកគេចខ្លួនទៅណារួចនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៏មូលដ្ឋានសហការជាមួយនឹងនគរបាលចរាចរណ៏រាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ រួចនាំយករថយន្តទាំង២គ្រឿង រួចនិងម្ចាស់រថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕
មតិយោបល់