ព័ត៌មានជាតិ

កម្ពុជាបណ្តេញស្រ្តីជនជាតិអេស្បាញដែលចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ចេញពីប្រទេស

ភ្នំពេញៈ ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់ថា ស្រ្តីដែលបានចូលរួមតវ៉ា និងពាក់អាវខ្មៅដូចអ្នកសមាគមន៍បឹងកក និងបុរីកីឡានោះ ត្រូវបានបណ្តេញចេញពីប្រទេសហើយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញចេញថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ តាមជើងយន្តហោះ TG ៥៨៥ ភ្នំពេញទៅ បាងកក -បាសេឡូណា អេស្បាញ តាមប្រកាសក្រសួងមហាផ្ទៃចុះថ្ងៃទី17/8/2016 ឲ្យទៅប្រទេសដើមវិញ។

សូមជំរាបផងដែរថា ស្រ្តីជនជាតិអេស្បាញ ០១រូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១១:០០នាទីព្រឹក ដោយនាយកដ្ឋានសេីុបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ស្ត្រីជនជាតិអេស្បាញនោះឈ្មោះ MAR GARITA LORRTO អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខAAJ879772។

ការបណ្តេញចេញពីធ្វើឡើងពីបទចូលរួមសកម្មភាព ក្នុងការតវ៉ាជាមួយសមាគមន៍ បឹងកក់ ក្នុងប្រធានបទ ថ្ងៃច័ន្ទពណ៌ខ្មៅ ជាច្រេីនសប្តាហ៍ ហេីយបានចូលរួមតវ៉ា និងពាក់អាវខ្មៅដូចអ្នកសមាគមន៍បឹងកក់ បុរីកីឡា ដែលធ្វេីឲ្យប៉ះពាល់សណ្តាប់ សន្តិសុខសង្គម និងបានលួចស្នាក់នៅ ធ្វើការដោយខុសច្បាប់គ្មាន សៀវភៅការងារ)៕

photo_2016-08-17_20-04-10photo_2016-08-17_20-04-16photo_2016-08-17_20-04-21photo_2016-08-17_20-04-27photo_2016-08-17_20-04-32photo_2016-08-17_20-04-36photo_2016-08-17_20-04-42photo_2016-08-17_20-04-46photo_2016-08-17_20-04-52photo_2016-08-17_20-04-56

មតិយោបល់