ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១២និង០០នាទី ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី កុល ជួនណាត បានចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ បង្រ្កាបជាក់ស្តែងនៅ ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់០១ករណី នៅចំណុចបន្ទប់ជួលលេខ២២ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖
១-ឈ្មោះ ពៅ សុខលៀង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២-ឈ្មោះ ដា វីន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ៣-ឈ្មោះ កាន់ រី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ៤-ឈ្មោះ នាង ណាំណាវ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន (១៣កញ្ចប់ធំ ទម្ងន់ ១៥១,៦៥ ក្រាម ថ្នាំសុទ្ធ ដាវសាម៉ូរៃចំនួន០១ ដើម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១ ដបសម្រាប់ជក់ថ្នាំញៀនចំនួន០២ ដប ។ ថង់សម្រាប់ច្រកថ្នាំ ញៀនមួយចំនួន ម៉ូតូចំនួន ០២ គ្រឿង ម៉ាកវេវ ចាស់ ពាក់ស្លាកលេខ ភ្នំពេញ ១J ២៥៦៥ និង ម៉ាកហុងដាឌ្រីមសង់ ពាក់ស្លាកលេខ ប៉ៃលិន ១A ៨៦៥០ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ នឹងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕




មតិយោបល់