ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងម្នាក់រងរបួសធ្ងន់

កណ្តាល: កាលពីវេលាម៉ោង១៩និង៤៦នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ១ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត០១គ្រឿងម៉ាក TOYOTA TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY 3525 បើកបរដោយឈ្មោះ ហង្ស សុផល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល បានរងរបួសស្រាល ទិសដៅពីអ្នកលឿង ឆ្ពោះទៅភ្នំពេញ ។ លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ត០១គ្រឿងម៉ាក HINO ពណ៌ ប៉ៃតងខៀវ ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខតាកែវ .3A-1310 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ដែលបើកចេញពីកំពង់ផែស័្វយត្ន័ភ្នំពេញថ្មី ឡើងផ្លូវជាតិ ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងរក្សាទុកជាបណ្តោះអាសន្ន ដើម្បីដោះស្រាយគ្នានាពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់