(កាប៊ុល)៖ ក្រុមតាលីបង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីបណ្ដោះអាសន្នរបស់ខ្លួនហើយ ក្រោយអះអាងពីជ័យជម្នះលើចលនាតស៊ូ នៅឯខេត្ត Panjsir។
បើតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid លោក Mohammad Hasan Akhund ដែលជាមនុស្សជំនិតម្នាក់របស់អតីតស្ថាបនិកក្រុមតាលីបង់ លោក Mullah Omar ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី ខណៈលោក Abdul Ghani Baradar កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីស្ដីទី។ ចំណែកឯ លោក Mullah Mohammad Yaqoob ជាកូនប្រុសរបស់លោក Mullah Omar ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ ហើយលោក Amir Khan Muttaqi ជាអ្នកចរចាតាលីបង់ម្នាក់ ប្រចាំទីក្រុងដូហា ប្រទេសកាតា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។
លោក Mullah Haibatullah Akhunzada ដែលជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ បាននិយាយថារដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី នឹងប្រឹងប្រែងធ្វើការឆ្ពោះទៅរក
ការគាំទ្រច្បាប់អ៉ីស្លាប់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន៕
Al jazeera
មតិយោបល់