ព័ត៌មានជាតិ

Update៖ អាសូរណាស់ បុរសពោះម៉ាយម្នាក់ ពេលយប់ធ្វើសន្តិសុខ ពេលថ្ងៃរត់កង់បី ដេកស្លាប់ចោលកូនស្រី ៣នាក់ ឲ្យកំព្រាគ្មានឪពុក

ភ្នំពេញៈ បុរសពោះម៉ាយម្នាក់ ដែលមានកូនស្រី ៣នាក់ក្នុងបន្ទុកផងនោះ បានធ្វើជាអ្នករត់កង់បីពេលថ្ងៃ និងសន្តិសុខយាមធនាគារពេលយប់ បានដេកគាំងបេះដូងស្លាប់ក្នុងកង់បីរបស់ខ្លួនចោលកូនស្រី ៣នាក់ឲ្យកំព្រាគ្មានឪពុក។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនងគ្រោះឈ្មោះ ឆឺង ឡាយ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ សន្តិសុខ ពេលយប់ និងរត់កង់បីពេលថ្ងៃ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទីលំនៅអចិន្ត្រៃភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា បុរសខាងលើបានធ្វើជាសន្តិសុខយាមទើបតែបានបីយប់ប៉ុណ្ណោះក៏ស្រាប់តែឃើញស្លាប់អ៊ីចឹងទៅ។

ប្រភពបន្តថាបុរសរងគ្រោះខាងលើ ធ្វើជាអ្នករត់កង់បីនៅពេលថ្ងៃនិងធ្វើសន្តិសុខពេលយប់ហើយគេក៏មិនដឹងថា គាត់ស្លាប់ពីម៉ោងប៉ុន្មាននោះទេស្រា ប់តែវេលាម៉ោងខាងលើ ក៏ប្រទះឃើញស្លាប់នៅលើកង់បីបាត់ទៅហើយ។

តាមស្ត្រីម្នាក់ដែលជាសាច់ញាតិជនរងគ្រោះប្រាប់ឲ្យដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយមានកូនស្រី ៣នាក់ ក្នុងបន្ទុកតែដោយរវល់ប្រកបមុខរបររត់កង់បី បានផ្ញើកូនទុកឲ្យម្តាយមើលថែចៅៗ។

សពជនរងគ្រោះខាងលើ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចបានប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់