ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចរថយន្តម៉ាកPoRSCHE ហេងត្រូវសមត្ថិកិច្ចតាមឃាត់បានវិញ

កំពង់ឆ្នាំង: សមត្ថកិច្ចរបង្ក្រាបមុខសញ្ញាលួចរថយន្ត
ក្រោយទទួលបានពរមាន ពីម្ចាស់រថយន្តឈ្មោះ ហៀក វិឡៃ ភេទប្រុស អាយុ ៣២ឆ្នាំ
ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរ៌
ខេត្តកំពង់ឆ្នាំង​ ដែលបាត់ហើយបើកតាមផ្លូវជាតិលេខ៥ឆ្ពោះទៅទិសខាងលិច នៅថ្ងៃទី៨ខែ កញ្ញា
ឆ្នាំ២០២១ នៅវេលាម៉ោង ១០ និង ៤០នាទី
មានជនសង្ស័យបានលួចរថយន្តម៉ាកPoRSCHE សេរីឆ្នាំ២០១២ ពណ៍សរ មានស្លាកលេខភ្នំពេញ 2Q-2109 ពេល ទទួលបានពរមានលោកអធិការបញ្ជាឲ្យកម្លាំងអន្តរាគមន៍ស្រុកក្រគរសហការណ៍ជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ប៉ុស្តិ៍អន្លង់ត្នោត និងប្រជាការពារ ស្ទាក់ចាប់បានរថយន្ត និង ជនសង្ស័យ
នៅមុខមន្ទីពេទ្យបង្អែកស្រុកក្រគរ នៅលើផ្លូវជាតិលេខ៥ ជនសង្ស័យឈ្មោះ ឃឹម សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ ស្រុក ខេត្តព្រៃវែង។
បានយកមកសួរនាំនៅអធិការនគរបាលស្រុកក្រ
ក្រគរ រួចធ្វើកំណត់ហេតុប្រគល់ទាំងសង្ស័យ១នាក់ និងរថយន្ត ១គ្រឿង ទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរិបួរ៌
តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង
១និង ៤៧នាទី ដើម្បីចាត់ការបន្តរតាមនិតិវិធី៕

 

មតិយោបល់