កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអ្នកមីងម្នាក់វង្វេងក្រុមគ្រួសារ និងផ្ទះ ត្រូវបានសមត្ថកិច្ចប្រទះឃើញក្នុងព្រៃ អត់បាយអត់ចំនួនបីថ្ងៃហើយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អ្នកមីងមានឈ្មោះ យូ អេង ភេទស្រី អាយុ ៥១ឆ្នាំ ទីលំនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
សូមបញ្ជាក់៖ បច្ចុប្បន្នអ្នកមីងនៅជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕


មតិយោបល់