ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់មានជំងឺប្រចាំកាយ ចងកធ្វើអត្តឃាតខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កំពង់ធំ: ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨ និង ០០នាទី ស្ថិតនៅភូមិថ្នល់បែក (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំព់ងធំ មានករណីបុរសម្នាក់បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ។

ជនរងគ្រោះឈ្មោះ ទីន នីន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយ និងញៀនស្រា ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព ។ បន្ទាប់ពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់