ព័ត៌មានជាតិ

First News៖តូរីស វ៉ាជែងបុករម៉កកង់បី អូសម៉ូតូឌូកកំពុងបើកនៅខាងមុខអូសជាប់ខាងក្រោមរថយន្តបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ធ្ងរយ៉ាងខ្លាំង!

កណ្តាលៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post Newsបានប្រាប់ថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ សង្ស័យបង្កឡើងដោយរថយន្តតូរីសមួយគ្រឿង បើកវ៉ាជែង ទៅបុករម៉កកកង់បីពេញទំហឹង ធ្វើឲ្យរម៉កកង់បីបន្តទៅបុកម៉ូតូឌូកដែលកំពុងបើកនៅខាងមុខពេញទំហឹង អូសជាប់ខាងក្រោមរថយន្តជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចផ្សារជ្រោយដង ប្រហែល១គីឡូម៉ែត្រ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់