ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! លោកស្រី ទ្រី ដាណា ដាច់ចិត្តទម្លាយថា ត្រូវប្តីវ៉ៃច្រើនដង!

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលត្រូវបានមហាជនស្គាល់ថា ម្ចាស់ថៅកែហាងមាសចិត្តធម៍មួយរូប បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសារតែគិតតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ លោកស្រី ទ្រីដាណា ក៏បានបង្ហើបថា បើបានលែងលះដាច់ស្រេចមែននោះ នឹងធ្វើលោកស្រីធូរចិត្តដូចដកបន្លាចេញពីទ្រូង ហើយថែមទាំងជប់លៀងឱ្យផ្អើលពេញមួយប្រទេសតែម្តង។

យ៉ាងណាមិញ នាប៉ុន្មានម៉ោងមុននេះ លោកស្រី ទ្រី ដាណា បានសម្រេចធ្វើការបកស្រាយពីរឿងរ៉ាវទំនាស់ក្នុងគ្រួសារ រវាងប្តីប្រពន្ធរបស់លោកស្រី ដោយក្នុងនោះ អ្នកនាង ទ្រី ដាណា បានបង្ហើបពីបញ្ហានាំឱ្យមានជម្លោះរវាងអ្នកនាង និងស្វាមី គឺបណ្ដាលមកពីបញ្ហាសាច់ថ្លៃខាងប្ដី ថា អ្នកនាងមិនជួយគ្រួសារខាងស្វាមី។ យ៉ាងណាអ្នកនាង បានបង្ហើបថា លោក ហ៉ីង បញ្ញារិទ្ធ ដែលជាស្វាមីធ្លាប់ប្រើអំពើហិង្សាមកលើខ្លួនជាច្រើនដងមកហើយ និងលើកចុងក្រោយនេះ គឺបានវាយអ្នកនាងនៅខេត្តសៀមរាប ដោយបានថតវីដេអូទុកជាភ័ស្តុតាងទៀតផង ។ អ្នកជំនួញរូបនេះប្រាប់ថា លោក ហ៉ីង បញ្ញារិទ្ធ ហៅពូខ្មៅ ធ្លាប់ផ្ញើវីដេអូជម្លោះរបស់ខ្លួន ទៅឱ្យប្អូនស្រីរបស់លោកដើម្បីរក្សាទុកផងដែរ។

ទោះជាយ៉ាងណាក្តី មានមហាជនដែលជាអ្នកតាមដានបណ្តាញសង្គមមួយចំនួនខ្លះក៏ជឿថា រឿងនេះជាការពិត ខណៈខ្លះទៀតបានប្រកាន់ជំហរថា គ្រាន់តែជាការសម្តែងប៉ុណ្ណោះ។ យ៉ាងណាមិញ មិនដឹងថា ដើមហេតុដំបូងយ៉ាងណានោះទេ តែអ្នកនាង ទ្រី ដាណា ថា ឆ្អែតចិត្តខ្លាំង និងស្មាលាចង់ឈប់យកស្វាមីជារៀងរហូត ។ អ្នកនាង ទ្រី ដាណា ផ្ដាំចុងក្រោយថា សូមឱ្យគ្រួសារខាងស្វាមី បញ្ចប់រឿងទាំងអស់ បើមិនសូច្នោះទេ អ្នកនាងនឹងបញ្ចេញភ័ស្តុតាង និងវីដេអូបន្តបន្ទាប់ ៕

មតិយោបល់