ប៉ៃលិនៈ នៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ចំណុចស្ដេចកនស្ថិតក្នុងភូមិ/សង្កាត់/ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីហិង្សាដោយចេតនា មានស្ថានទំងន់ទោស របួសស្នាមទាំងសងខាង ជនសង្ស័យមានគ្នា ២នាក់ ។
១/ជនសង្ស័យឈ្មោះ កៅ ដនស៊ីប៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងពិដាន ជនជាតិខ្មែរ (រងរបួសបែកក្បាល) ។
២/ជនសង្ស័យឈ្មោះ ពិន រតនៈ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុលគ្រឿងអេឡិចត្រូនិច ជនជាតិខ្មែរ (រងបួសចំស្មាខាងស្ដាំ)។
អ្នកទាំង ២រស់នៅភូមិឃុំកើតហេតុ។
ជនរងគ្រោះ ឈ្មោះ ប៉ាល់ រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកលក់ អចលនទ្រព្យ រស់នៅភូមិ/សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ។
ដំណើរហេតុ៖ ជនរងគ្រោះបានកាន់ច្រវ៉ាក់ម៉ាស៊ីនង៉ោង (មានរុំក្រណាត់សម្រាប់កាន់) ដើរចូលទៅកន្លែងផឹកស៊ីរបស់ជនសង្ស័យ ពេលចូលទៅដល់ជនសង្ស័យឈ្មោះ កៅ ដនស៊ីប៉ូ យកពូថៅកាប់ទៅលើជនរងគ្រោះចំនួន ២ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
មូលហេតុ៖ ទំនាស់ពាក្យសម្ដី។
បច្ចុប្បន្នជនជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់