បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិតាតោក ឃុំតាតោក ស្រុកសំឡូត អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយមានការ សម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ស្រុក ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវ:លើអនីតិជនក្នុងឆ្នាំ២០២០ រហូតដល់មានផ្ទៃពោះ ។
មន្ត្រីនគរបាលស្រុកសំឡូត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌួង ពឿន ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់ ជាច្រើនដងដែលត្រូវជាចៅស្រីខ្លួនឈ្មោះ ស ច ធ អាយុ ១៤ឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០២០ វេលាម៉ោងប្រហែល២៣ និង៣០នាទី រហូតដល់មានផ្ទៃពោះរយៈពេល ២៤សប្តាហ៍ ៥ថ្ងៃ ។
បច្ចុប្បន្នករណីនេះ កម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់