បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់មិនដែលជួយធ្វើការងារឪពុកម្តាយដេកចាក់តែធុងបាសរំខានដល់អ្នកជិតខាងពេលដែលឪពុកប្រដៅណែនាំបែរជាផ្ទុះកំហឹងឈ្លោះប្រកែកជាមួយឪពុកឈានដល់ទាត់ឪពុកមួយជើងត្រូវឆ្អឹងជំនីរដួលបោកក្បាលរបួសធ្ងន់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ព្រំ ភិត ភេទប្រុស អាយុ៦៥ឆ្នាំ ស្ថិតនៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចំណែកជនបង្កឈ្មោះភិត ចាន់ឌី ភេទប្រុស អាយុ៣៦ឆ្នាំ នៅផ្ទះជាមួយឪពុកជាជនរងគ្រោះ។
ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនដៃដល់ឈ្មោះភិតចាន់ឌីនេះមិនដែលជួយធ្វើការងារនោះទេដេកតែចាក់ធុងបាសរំខានគេឯង។ដោយឃើញពីទង្វើរបស់កូនខុសគេឪពុកបានណែនាំក៏កើតជារឿងជម្លោះរហូតឈានដល់កូនដែលប្រដៅមិនបាននេះទាត់ឪពុក០១ជើងត្រូវចំឆ្អឹងជំនីរបណ្តាលឲ្យដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍ពកចិញ្ចើមខាងមុខនិងឈឺចុកចាប់ត្រង់ឆ្អឹងជំនីរត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
នគរបាលបានបញ្ជាក់ថា៖ឈ្មោះភិត ចាន់ឌី នេះជាមុខសញ្ញាប្រើប្រាសគ្រឿងញៀនធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងរួចមកហើយតែជននេះមិនកែប្រែ។
បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់