ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាជនសង្ស័យ ធ្វើសកម្មភាពឆក់សកម្ម១០លើក ករណីឆក់កាបូប និងទូរស័ព្ទ

កណ្ដាលៈ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកមុខកំពូល ស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបមុខសញ្ញាឆក់សកម្ម (១០លើក) ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប និងទូរស័ព្ទ) ។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០៦នាទី ចំណុចផ្លូវជាតិលេខ៦ មុខផ្ទះឈ្មោះ ហាក់ អ៊ីន ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សែម ពុធធានី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធានាគារ អេស៊ីលីដា (ស្នាក់ការព្រែកអញ្ចាញ) ស្នាក់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១.ឈ្មោះ ភ័ស គឹមស្រុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ២.ឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

សម្ភារៈបាត់បង់រួមមាន៖ ១.ប្រាក់ចំនួន១០ម៉ឺនរៀល ។ ២.ទូរស័ព្ទម៉ាក oppo ០១គ្រឿង ។ ៣.ថេប ប្លេត ០១គ្រឿង ។
៤.កាបូប កាន់ដៃ ពណ៌ខ្មៅ ០១ ។ ៥.ឯកសារធានាគារ មួយចំនួនទៀត ។

វត្ថុតាងចាប់យក៖ ១.ម៉ូតូម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខចំនួន០១គ្រឿង ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី០៩.០៩.២០២១ វេលាម៉ោង១៩និង៣០នាទី មុខសញ្ញាបានប្រមូលផ្ដុំគ្នា ជួបជុំផឹកស៊ី ជាក្រុមមានគ្នាជាង១០នាក់ ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនក្រុមអ្នកផឹកស៊ីបានចំនួន០៦អ្នក ។
ក្នុងពេលនោះសមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញាចាស់ម្នាក់ឈ្មោះ ភ័ស គឹមស្រុង ។ មុខសញ្ញាឈ្មោះ ភ័ស គឹមស្រុង បានឆ្លើយសារភាពថា នៅក្នុងឆ្នាំ២០២១ ខ្លួននិងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទ តាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្ពានលេខ១១ រហូតដល់ផ្លូវបំបែកប្រាំព្យាម ឃុំព្រែកដំបង ស្រុកមុខកំពូល សរុបចំនួន១០លើក ។

ចំណែកថ្មីៗនេះ កាលពីថ្ងៃទី០៦.០៩.២០២១ វេលាម៉ោង១៤និង០៤នាទី ខ្លួននិងបក្ខពួកឈ្មោះ គ្រី ទីណា ហៅខ្នា និងឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក បានធ្វើសកម្មភាពឆក់កាបូប របស់ស្ដ្រីម្នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ។ មធ្យោបាយធ្វើសកម្មភាព ម៉ូតូចំនួន០២គ្រឿង ម៉ូតូម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ របស់ឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក និងម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ របស់ឈ្មោះ ម៉ុយ ខ្លុន បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ។

ចំពោះសកម្មភាពឆក់កាលពីថ្ងៃទី៣០.០៨.២០២១ វេលាម៉ោង០៩និង២០នាទី នៅចំណុចខាងជើងស្នាក់ការបក្ស ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ គឺឈ្មោះ គ្រី ទីណា ហៅខ្នា និងឈ្មោះ ម៉ុយ ខ្លុន ជាអ្នកធ្វើសកម្មភាពឆក់ ខ្លួនមិនបានចូលរួមទេ ។

លុះមកដល់ថ្ងៃទី១០.០៩.២០២១ វេលាម៉ោង១១និង០០ នាទី កម្លាំងជំនាញ បានបន្តឃាត់ខ្លួនមុខសញ្ញាឈ្មោះ ឃឿន ម៉េងឃាង ហៅប្លោក ម្នាក់ទៀត រួមនិងមធ្យោបាយម៉ូតូម៉ាកនិច ពណ៌ស គ្មានស្លាកលេខ ចំនួន០១គ្រឿង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីឆ្នាំ២០១៨ ខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន១៨ខែ ចេញមកវិញនៅក្នុងឆ្នាំ២០២០ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ក្រោយចេញពីពន្ធនាគារ ខ្លួននិងបក្ខពួកខាងលើ ធ្លាប់បានធ្វើសកម្មភាពឆក់ កាបូបនិងទូរស័ព្ទជាមួយគ្នាបន្ដបន្ទាប់ ហើយកាលពីថ្ងៃទី០៦.០៩.២០២១ វេលាម៉ោង១៤និង០៤នាទី ខ្លួននិងបក្ខពួកឈ្មោះ ភ័ស គឹមស្រុង ឈ្មោះ គ្រី ទីណា ហៅខ្នា និងឈ្មោះ ម៉ុយ ខ្លុន បាន នាំគ្នាធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ដោយមធ្យោបាយម៉ូតូចំនួន០២គ្រឿង ម៉ូតូម៉ាកនិច ពណ៌ស របស់ខ្លួនចំនួន០១គ្រឿង និងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ របស់ឈ្មោះ ម៉ុយ ក្លុន ដោយឈ្មោះ ទ្រី ទីណា ហៅខ្នា និងឈ្មោះ ម៉ុយ ខ្លុន ជាអ្នកជិះម៉ូតូម៉ាកនិច ធ្វើសកម្មភាពឆក់ ចំណែកខ្លួននឹងឈ្មោះ ភ័ស គឹមស្រុង ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ បិទគូទពីក្រោយ ។

ករណីនេះជំនាញ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់