ទីផ្សារស្មាតហ្វូននៅក្នុងសហរដ្ឋអាមេរិក ត្រូវបាន iOS របស់ក្រុមហ៊ុន Apple ជាអ្នកគ្រប់គ្រងដោយកាលពីឆ្នាំមុន Android ធ្លាប់បានយកឈ្នះម្ដងដែរ ប៉ុន្តែមិនបានកាន់តំណែងបានយូរនោះទេ។
នៅពេលនេះ ទីផ្សារស្មាតហ្វូនរបស់ Android បានត្រឹមតែ ៤៣,៧ភាគរយ ខណៈពេលដែល iOS មាន ៤៧,៨ភាគរយ។
ក្រុមស្រាវជ្រាវ Yankke Group បានធ្វើការស្ទង់មតិទៅលើអ្នកប្រើប្រាស់ iOS ចំនួនបានរកឃើញថា នៅពេលនេះ ពួកគេគ្មានចិត្តចង់ប្រើ Android នោះទេ ប៉ុន្តែប្រហែលជា ២ឆ្នាំទៅមុខទៀត អាចប្ដូរសាកល្បងប្រើ Android។
តាមការស្ទង់មតិបានរកឃើញថា ក្នុងចំណោមមនុស្ស ១៦.០០០នាក់ ដែលប្រើ iOS មាន ៧៦ភាគរយ នៅតែបន្តការប្រើប្រាស់ iOS ប៉ុន្តែសម្រាប់រយៈពេល ២ឆ្នាំទៅមុខទៀតមាន ២៤ភាគរយក្នុងចំណោម ៧៦ភាគរយ មានចំណាប់អារម្មណ៍ចង់ប្រើ Android ចំណែក ១៨ភាគរយទៀត បាននិយាយថា គ្មានថ្ងៃងាករេឡើយ ហើយនៅសល់ពីនេះ គឺមិនទាន់ប្រាកដថាប្រើប្រាស់មួយណា។
សរុបជារួមមក នៅឆ្នាំ ២០១៥ អតិថិជនដែលប្រើ iOS នៅសហរដ្ឋអាមេរិក អាចនឹងងាកមកប្រើ Android វិញចំនួនច្រើន៕
មតិយោបល់