ព័ត៌មានជាតិ

ស្គាល់គ្នាតាមហ្វេសប៊ុកជាច្រើនខែ ជនសង្ស័យ០២នាក់ ណាត់នាងមកជួបចាប់រំលោភបូកនៅចិញ្ចើមផ្លូវ

តាកែវៈ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ និងមាន ការសម្របសម្រួល នីតិវិធីរបស់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹក នាំកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលំចង់ បង្ក្រាបករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ នៅចំណុចចិញ្ចើមផ្លូវ ភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖

១-ឈ្មោះ សែម ច័ន្ទតារា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
២-ឈ្មោះ អ៊ុក អ៊ួនរដ្ឋា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។

សូមបញ្ជាក់ថាៈ ករណីខាងលើនេះ ជនសង្ស័យ និងនារីរងគ្រោះ ស្គាល់គ្នាតាមហ្វេសប៊ុករយៈពេលជាច្រើនខែ បានណាត់នារីរងគ្រោះមកជួប ហើយធ្វើសកម្មភាព ចាប់រំលោភបូកនៅត្រង់ចំណុចចិញ្ចើមផ្លូវ ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី ៕

មតិយោបល់