ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ទិដ្ឋភាពបុណ្យសពយុវជន ២នាក់ ដែលស្លាប់សង្ស័យជិះម៉ូតូបុករបងវត្តព្រែកប្រា កាលពីយប់មិញ ម្នាក់ធ្វើបុណ្យនៅភូមិច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងម្នាក់ទៀតដឹកពីវត្តអង្គតាមិញមកធ្វើបុណ្យរួមគ្នានៅវត្តច្បារអំពៅ។
ជនរងគ្រោះ ២នាក់៖
១/ឈ្មោះ ឈាង មានហេង ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់)។
២/ឈ្មោះ អ៊ុន ណាឡាក់ ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់)។
ករណីនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះទាំង ២នាក់ ។
សូមបញ្ជាក់៖ ករណីខាងលើនេះ មិនទាន់សន្និដ្ឋានថា ជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយសារក្រុមការងារ Post News យើងខ្ញុំ មិនទាន់ទទួលបានការបញ្ជាក់ពីសមត្ថកិច្ចជំនាញណាមួយទេ ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ ឫដេញវាយគ្នា។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕
មតិយោបល់