ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: កាលពីថៃ្ងទី០៩ ខែកញ្ញា ឆាំ្ន២០២១ វេលាម៉ោង១២និង០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឪឡោក បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ទូច សម្បត្តិ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បានកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ដែលបានប្រព្រឹត្តបទលើ្មស: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានី ភ្នំពេញ ។
ជនសង្ស័យឈោ្មះ សុំ រីណា ហៅ ឌីណា ភេទប្រុស អាយុ២៥ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានី ភ្នំពេញ ។
វត្ថុតាងដែលបានចាប់យក

ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៦កញ្ចប់ថង់ (០៤កញ្ចប់ថង់ធំល្មម និង០២កញ្ចប់ថង់តូច) ទម្ងន់ ២០,៤៩ក្រាម
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
ម៉ូតូម៉ាក អិចសាយទ័រ ពណ៌ក្រហម គ្មានស្លាកលេខ ចំនួន ០១គ្រឿង
ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន ០១គ្រឿង
សម្ភារ:សម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ដាវវែងចំនួន ០១ដើម, កាំបិតខ្លីចំនួន ០២ដើម, ពូថៅចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់