កម្លាំងប៉ុស្តិ៍នគរបាល ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង់ ភ្នាល់ជល់មាន់តាមអ៊ីនធឺណេត និងឃាត់ខ្លួនស្ត្រីម្ចាស់កន្លែង ២នាក់

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រ:ចក សហកាជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង់ ភ្នាល់ជល់មាន់តាមអ៊ីនធឺណេត មួយកន្លែងដោយខុសច្បាប់ ស្ថិតនៅផ្ទះលេខ១០៥+១០៥អា ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់បានជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមកអង្កុយផឹកកាហ្វេចំនួន០៧នាក់ បានធ្វើកិច្ចសន្យាអប់រំឲ្យត្រលប់ទៅផ្ទះវិញ។

ម្ចាស់ទីតាំងដែលឃាត់ខ្លួនរួមមាន៖
១-ឈ្មោះឈ្មោះញៀន បូរ៉ា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ទីតាំង ស្នាក់នៅផ្ទះលេខ១០៥+១០៥អា ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២-ឈ្មោះ ថា ច្រឹប ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ទីតាំង ស្នាក់នៅផ្ទះលេខ១០៥+១០៥អា ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ទូរទស្សន៍ម៉ាក SAMSUNG ពណ៌ខ្មៅ ចំនួន ០២គ្រឿង.

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់