កំពតៈ នៅថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ ពីលោកវរៈសេនីយ៍ទោ ប៉ោ យ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកឈូក កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានចុះបើកការស៊ើបអង្កេត ស្រាវជ្រាវ តាមដានជនសង្ស័យ តាមបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) និងលួចសម្ភារៈផ្សេងៗយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រស្រុកឈូក កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឈូក រៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់