ព័ត៌មានជាតិ

Bellingham បំបែកកំណត់ត្រារបស់ Arnold និង Mbappe

បរទេស៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Jude Bellingham នៅក្នុងការប្រកួតយប់មិញនេះបានក្រៅតែពីបានស៊ុតបញ្ចូលទីបាន១គ្រាប់ហើយនោះក៏បានបំបែកកំណត់ត្រាថ្មីមួយដែលធ្លាប់កាន់កាប់ដោយកីឡាករ Mbappe ផងដែរ។

Jude Bellingham បានក្លាយទៅជាកីឡាករវ័យក្មេងជាងគេបំផុតលើលោកអាចស៊ុតបញ្ចូលទីជាប់គ្នា២ប្រកួតក្នុងការប្រកួត Champion Leaguesក្នុងវ័យទើបតែ ១៨ឆ្នាំ ៧៨ថ្ងៃ ខណៈដែល Mbappe ធ្លាប់ធ្វើបានកាលពីពេលនៅ Monaco ក្នុងឆ្នាំ២០១៧ក្នុងពេលដែលគាត់មាន អាយុ ១៨ឆ្នាំ ៨៥ថ្ងៃ។

ក្រៅពីនោះ Bellingham ក៏បានបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងជាងគេបំផុតរបស់អង់គ្លេសដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួត Champion Leagues ក្រៅទឹកដីដែលធ្លាប់ធ្វើបានដោយកីឡាកររបស់ហង្សក្រហម Trent Arnold កាលពី ឆ្នាំ២០១៧ ក្នុងពេលដែលគាត់មានអាយុ ១៩ឆ្នាំ ១០ថ្ងៃ៕


មតិយោបល់