ព័ត៌មានជាតិ

រោងចង្អើរត្រីមួយខ្នងនៅស្រុកថ្មគោល ត្រូវអគ្គិភ័យឆេះខូចខាត សរុបជាទឹកប្រាក់អស់ប្រាំលានរៀល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២ និង៤០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង០១លើក បណ្តាលឱ្យឆេះរោងចង្អើរត្រី ០១ខ្នង របស់ម្ចាស់ផ្ទះឈ្មោះ ចក់ សុធី ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ ។

តាមការរាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ក្នុងគ្រោះអគ្គិភ័យនេះ មិនមានមនុស្សរងរបួសទេ តែមានការខូចខាតរួមមាន៖
-រោងសង់ផ្ទាល់ដីទំហំ ៨ម៉ែត្រ x ២០ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី (ខូចខាត ៤០%)
-ត្រីចង្អើរ ២,០០០បន្ទះ (ខូចខាតទាំងស្រុង) ។

សរុបជាទឹកប្រាក់អស់ប្រហែល ៥,០០០,០០០រៀល (ប្រាំលានរៀល) ។

ចំពោះមូលហេតុ៖ គឺបណ្តាលមកពីម្ចាស់រោងឆ្អើរត្រីទុកចោល លុះពេលខ្លាញ់ត្រីស្រក់ចូលភ្លើង ធ្វើឱ្យឆាបឆេះចង្កើរត្រី រាលដល់រោងតែម្តង ។

ករណីនេះ កម្លាំងនគរបាលស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យស្រុក ០១គ្រឿង រួមនឹងម្ចាស់រោងចង្អើរត្រី បាននាំគ្នាយកទុយោទឹក ម៉ូទ័របាញ់ពន្លត់ទាន់ពេលវេលាផងនោះ ទើបអាចគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង ៕

មតិយោបល់