ព័ត៌មានជាតិ

រឿង “​កំហុស​អ្នកណា?​” របស់​យុវជន​ខេត្ត​ព្រៃវែង បង្កប់​អត្ថន័យ​ស៊ីជម្រៅ​ត្រី​ឆ្កោ​ស៊ី​កូនឯង ក្នុង​សង្គម​បច្ចុប្បន្ន​

​រឿង “​កំហុស​អ្នកណា?​” របស់​យុវជន ខេត្ត​ព្រៃវែង ប្រើប្រាស់​គណនី​ហ្វេ​សប៊ុក ​ឈ្មោះ Kalib Holiday សិក្សា​នៅ​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយ​មារ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​យ៉ាងខ្លាំង ។

រឿង​នេះ​ដែរ វា​បាន​បង្កប់​អត្ថន័យ​ស៊ីជម្រៅ ក្នុង​សង្គម​បច្ចុប្បន្ន ទាក់ទិន​ត្រី​ឆ្កោ​ស៊ី​កូនឯង រហូត​ឈានដល់​ការ វាយ​សម្លាប់ និង​ចុងបញ្ចប់​ឃាតករ ដែល​ជា​កូន​សម្លាប់​ឪ​រឿង រំលោភ​បងប្អូន​ស្រី​នេះ ត្រូវបាន​ចាប់ខ្លួន ត្រង់នេះ​សួរថា តើ​វា​ជា​កំហុស​អ្នកណា ឲ្យ​ប្រាកដ​ទៅ ?
​បើ​តាម​ស្ថានភាព​នៃ​សាច់​រឿង​នេះ យើង​ឃើញថា ឪពុក​ដែល​រំលោភ​កូន​ឯង ត្រូវ​ជាប់ទោស ក្នុងករណី កូនស្រី​បង្ហាញ​ព័ត៌មាន​ជូន​ដល់ អាជ្ញាធរ ហើយ​ដោយសារ​តែ​កំហឹង​កូនប្រុស​ទ្រាំ​មិន​បាន​ពេល​ឭ​រឿងនេះ ក៏​ឈាន​ដល់​ការ​វាយ​សម្លាប់​ឪ​តែម្តងទៅ ដែល​ជា​ហេតុ​អ្នកស្លាប់​សល់​ធាតុ អ្នក​រស់​ជាប់ទ្រុង។ កូនប្រុស​នៅបានដឹងរឿងនេះ គួរកុំគិតខ្លីដូច្នោះក្តី ត្រូវរាយការណ៍ទៅកាន់អធ្ញាធរមានសមត្ថកិច្ចដោះស្រាយ ទៅតាមច្បាប់ វាប្រសើរជាប្រើហិង្សា ។​
2014-11-26_132807
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់