ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យចំនួន០៥នាក់ ករណីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា អនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។

នៅថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង ៣០នាទី កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត ឋាន:នាយរងការិយាល័យ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្ក្រាបករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖ ១,ឈ្មោះ ថូ ឡាំងថង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូរ រក្សាទុកនិង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន) ។
២, ឈ្មោះ សុខ ណាលី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។ ៣.ឈ្មោះ វ៉ន រូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន) ។
៤, ឈ្មោះ ញ៉ុល រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចន្លោះរាជ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង ( សមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។ ៥, ឈ្មោះ សុខ ធុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន) ។

ដកហូតវត្ថុតាង៖ ថ្នាំញៀនចំនួន ១៣កញ្ចប់ (ទម្ងន់ ៥,៦៥ក្រាម) ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង ,ដាវ ចំនួន០១ដើម ,កាំភ្លើងកែច្នៃ ចំនួន០១ ដើម, ម៉ូតូ ចំនួន០៤គ្រឿង ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងសម្ភារ:វេចខ្ចប់មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យ ជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធី ៕

មតិយោបល់