ព័ត៌មានជាតិ

ម្ចាស់ចតម៉ូតូមុខផ្ទះមិនបានដកកូនសោរចេញជនសង្ស័យឃើញឪកាសល្អធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃព្រហស្បត្តិ៍១៤រោចខែពិ​សាខឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ខែឧសភាឆ្នាំ២០ ២៣ វេលាម៉ោង១១ និង ៤៥ នាទីអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាល​ស្រុក​ភ្នំព្រឹក​ បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាល​យុត្តិធម៌ នៃ អធិការដ្ឋានន​គរបាលស្រុកឃាត់ខ្លួនជន​សង្ស័យចំនួន០១នាកឈ្មោះ​ ចេវ សុភក្ត្រាភេ​ ទ​ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ អង្គកែវ ឃុំទ្រាំង ស្រុកទ្រាំង ខេត្ត​តាកែវ មុខរបរ មិនពិតប្រាកដ និង​ធ្វើការដកហូត ម៉ូតូ ០១គ្រឿង ម៉ាក​ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន​1A-8257នាំមកកាន់អធិ​ការ​ដ្ឋា​ន​នគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការ សាកសួរ។សូមជម្រាបជូនថា​ យោងតាមពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះ វី សេត ភេទប្រុស អាយុ៦០ ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីករណី អំពើលួច (ម៉ូតូ) ដែលបង្ករឡើងដោ​យជនសង្ស័យ មិនស្គាល់អត្តស​ញ្ញាណបានធ្វើសកម្មភាពលួច យកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-8257 ជារបស់គាត់ដែលចតនៅ​មុខផ្ទះ មិនបានដក កូនសោរចេញពីម៉ូតូ។ផ្តេីមពីបញ្ហានេះទេីបសមត្ថកិច្ចធ្វេីការ​ស្រាវជ្រាវរហូតកំត់មុខ​សញ្ញាបាននិងឃាត់ខ្លួនតែម្តង។ពេលនេះនគរបាលស្រុករៀបចំបញ្ជូនជនសង័្សយ​មកកាន់ស្នងការដ្ឋានដេីម្បីអនុវត្តបន្តតាមនីតិបិធី​ ច្បាប់​ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហេីយ៕

មតិយោបល់