តាកែវៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៦ និង០០ នាទីព្រឹក មានករណីបាត់ក្មេងស្រីម្នាក់ មិនដឹងវង្វេងទៅណាទេ។
ក្មេងស្រីខាងលើឈ្មោះ យ៉ឹង ស្រីមាន ហៅកាហាំង ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ
ខេត្តតាកែវ។
ដំណើររឿង៖ ក្មេងស្រីខាងលើ បានធ្វើដំណើរតាមទូកដទៅបេនទូក កោះអណ្តែត បន្ទាប់មកបានហៅជិះម៉ូតូឌុប ទៅផ្ទះយាយនៅកំពង់ជ្រៃ ប៉ុន្តែមិនដឹងនៅទីណា ឲ្យពិតប្រាកដទេ។
អាស្រ័យហេតុដូច បានរៀបរាប់ខាងលើ ក៏ដូចមានរូបភាព ខាងក្រោម បើមានបងប្អូន ណាបានឃើញ ឬស្គាល់ សូមជួយទំនាក់ទំនងមក៖
-អធិការដ្ឋាននគរបាល ស្រុកបូរីជលសារ
តាមរយៈលេខទូរស័ព្ទ៖ 0977780067
-លោកនាយប៉ុស្តិ៍កំពង់ក្រសាំង តាមរយៈលេខទូរស័ព្ទ៖ 0972064567៕

មតិយោបល់