ព័ត៌មានជាតិ

ប្រទះឃើញសាកសពយុវជនម្នាក់ ក្នុងដីវាលមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពយុវជនម្នាក់ នៅដីវាលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់