ក្រោយល្បីថាស្វាមីទៅបួស និងពេលសឹងវិញចង់ផ្សះផ្សារជាមួយប្រពន្ធវិញ ពេលនេះ លោកស្រី ទ្រី ដាណា ប្រាប់វិញថា «រឿងនេះទៅមុខហើយ»

(ភ្នំពេញ)៖ ស្វាមីរបស់លោកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ជាទូទៅជាមួយឈ្មោះហៅក្រៅថា ពូខ្មៅ នោះបានសម្រេចចិត្តរត់ទៅទីកន្លែងស្ងប់ស្ងាត់ គឺសាងផ្នួសជាសង្ឃ ខណៈការសម្រេចចិត្តបែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកមានរឿងរ៉ាវទំនាក់ទំនងជាមួយ លោកស្រី ទ្រី ដាណា កាន់តែរង្គោះរង្គើ។ ស្វាមីរបស់លោកស្រី មុននឹងទៅបួសក៏បានបញ្ជាក់ថា ក្រោយពីសឹងវិញ លោកចង់ផ្សះផ្សារជាមួយភរិយា និងធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្រួសារមានសុភមង្គល។

យ៉ាងវិញមិញ ឆ្លើយតបនឹងការប្តេជ្ញាចិត្តបែបនេះពីស្វាមី ស្រាប់តែលោកស្រី ទ្រី ដាណា ចេញវីដេអូមួយ នឹងបានបញ្ជាក់យ៉ាងច្បាស់ៗថា «សុំទោសផង រឿងនេះគឺទៅមុខហើយ ហើយមិនប្រាកដថនៅម្នាក់ឯងពិបាកទេ….»។

យ៉ាងណាមិញ ក្រោយ ពីរឿងរ៉ាវ ស្ងប់ស្ងាត់ គេសង្កេតឃើញពូម៉ៅ នៅផ្ទះម្តាយ នឹកប្រពន្ធកូន តែងតែបង្ហោះសារ និងវីដេអូ នឹករលឹកជានិច្ច យ៉ាងណាមិញ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែពេលនេះលោកបានចូលសាងផ្នួសមួយរយៈ ដើម្បីពិចារណា រឿងរ៉ាវ ក៏ដូចជាស្ងប់ផ្លូវចិត្ត៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *