បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះអនុវត្តតាមយោបល់ ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លើការងារ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ នៅតាមភូមិឃុំសង្កាត់ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំក្នុងអង្គភាព បង្រ្កាបអ្នកប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ១កន្លែង នៅចំណុចភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ។
ក្នុងនោះសមត្ថកិច្ច បានឃាត់អ្នកប្រព្រឹត្តចំនួន០៨នាក់ស្រី ធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យពួកគាត់បញ្ឈប់សកម្មភាព ល្មើសនេះជាបន្តទៀត។
ក្នុងកិច្ចសន្យាអប់រំណែនាំនេះ សមត្ថកិច្ចបានឲ្យពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀត និងពន្យល់ណែនាំឱ្យគាត់ បានយល់អំពីបញ្ហាប្រឈម នៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ដែលក្នុងនោះ មានចំណែកជាច្រើនករណីដែល បណ្តាលមកពីការជួបជុំប្រមូលផ្តុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនេះផងដែរ ៕
មតិយោបល់