ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ប្រើល្បិចខ្ចីម៉ូតូយកទៅស៊ីគ្រឿងបន្លាស់) នៅចំណុចក្នុងបរិ វេណបុរីវ៉ារីណាសែនសុខ ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង០០នាទី បង្កដោយជនសង្ស័យម្នាក់ឈ្មោះ នីម ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ប្រើល្បិច ខ្ចីម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GO-1299 របស់ជនរងគ្រោះឈ្មោះ រ៉ន ស៊ីណែត ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់តាមអនឡាញ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សម្ភារៈបាត់បង់៖ ស្លាកលេខម៉ូតូ ០១មានលេខភ្នំពេញ 1GO-1299 របស់ជនរងគ្រោះ , សម្ភារៈបន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ផលិតឆ្នាំ២០១៨ របស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់