ព័ត៌មានជាតិ

ខេត្តព្រះសីហនុ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្តព្រះសីហនុ។
សូមជម្រាបថា ចំពោះខេត្តព្រះសីហនុ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែកញ្ញា
ឆ្នាំ២០២១ នៅតាមទីតាំងដូចខាងក្រោម ៖

១-ក្រុងព្រះសីហនុ មាន ២ទីតាំង៖
– សាលាបឋមសិក្សាវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
– សាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២. ក្រុងកោះរ៉ុង មាន ១ទីតាំង៖
– រីហ្សតបាកាស ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

៣. ស្រុកព្រៃនប់ មាន ៣ទីតាំង៖
– វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។
– វត្តអូរចំណារ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
-អនុវិទ្យាល័យសំរុង ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់។
៤.ស្រុកស្ទឹងហាវ មាន ១ទីតាំង៖
– វិទ្យាល័យស្ទឹងហាវ ស្ថិតនៅភូមិ ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

មតិយោបល់