-

លួចម៉ូតូបានហើយតែស៊យជាប់ខ្នោះដដែល

ព្រៃវែង: នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ០៥ នាទី ក្នុងកិច្ចប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រ ដោយមានការសង្ស័យទៅលើសកម្មភាពរបស់ជនល្មើស កម្លាំងសមត្ថកិច្ចយើងបានឃាត់ធ្វើការសាកសួរ ជនសង្ស័យ ត្រង់ចំណុចមុខផ្ទះឈ្មោះ វ៉ាន់ ស៊ីនី ស្ថិតនៅ ភូមិស្គរដាច សង្កាត់ តាកោ ក្រុងព្រៃវែង កម្លាំងសមត្ថកិច្ចយើង បាននាំខ្លួនជនសង្ស័យ ០១ នាក់មកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាកោ ហើយបានត្រួតពិនិត្យ នៅក្នុងកែបម៉ូតូមានឯកសារ សំបុត្រកំណើតចំនួន 4 ច្បាប់សៀវភៅគ្រួសារមួយសញ្ញាណប័ណ្ណ photo និងលិខិតបញ្ជាក់បាត់អត្តសញ្ញាណប័ណ្ណ និងលេខទូរសព្ទរបស់ម្ចាស់ម៉ូតូ រូចសមត្ថកិច្ចយើងបានទាក់ទងទៅលេខទូរស័ព្ទ 081349481 ជាម្ចាស់ម៉ូតូ សួរនាំហើយបានបញ្ជាក់ថា ម៉ូតូរបស់គាត់ត្រូវបានចោរលួចកាលពីថ្ងៃទី ៨ ខែកញ្ញាឆ្នាំ២០២១ម៉ោង១២និង០០នាទី ថ្ងៃត្រង់ នៅចំណុចភូមិព្រែកខ្សាយ ក ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ( ជនសង្សយ័សាភាពថាខ្លួនបានធ្វើសកម្មភាពលួចម៉ូតូនៅក្រុងព្រៃវែងកន្លងមក)
– ជនសង្ស័យឈ្មោះ ម៉ាប់ សំអូន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅជាមួយម្ដាយធម៌ ឈ្មោះ សូន អាយុ 63 ឆ្នាំមានទីលំនៅភូមិស្ដៅ ឃុំព្រៃកណ្ដៀងស្រុកពាមរក៍ ខេត្តព្រៃវែង ។
-ក្រោយពីសមត្ថកិច្ចយើងសាកសួរបំភ្លឺជនសង្ស័យរូច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ០១ គ្រឿងម៉ាក់ scoopy ពណ៌ស មានស្លាកលេខ ភ្នំពេញ 1 IM 4852 របស់ម្ចាស់ឈ្មោះ នាង សុភី ភេទស្រីអាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិព្រែកខ្សាយក ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ពិតប្រាកដមែន (ម្ចាស់ម៉ូតូបានមកដល់ប៉ុស្ត៍នគរបាលរដ្ឋបាលតាកោ ) គាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកខ្សាយស្រុកពាមរក៍ រួចរាល់ហើយ ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់